khmer eng
  • សម្តេចប្រមុខរដ្ឋស្តីទីអញ្ជើញពន្លត់ទៀនជ័យក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៨
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៨ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
    នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
    ប្រទេសកម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំង កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំងនាពេលនោះ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត នាង​ ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះសំណេះសំណាល និងស្វែងយល់របស់ប្រជាពលរដ្ឋ ចំនួន២៥គ្រួសារ